អ្នកតំណាងក្រុមហ៊ុន CSA Talent Agency ដែលជាផលិតកម្មរបស់ POLARIXCREW បានឲ្យដឹងថា ផលិតកម្មរបស់ខ្លួនបានបើកដំណើរការតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ដែលដំបូងឡើយគឺផ្ដោតទៅលើការបង្កើតក្រុមរាំ ប៉ុន្តែសម្រាប់ឆ្នាំ ២០១៧ នេះក្រុមហ៊ុនផ្ដោតទៅលើចម្រៀងស្នាដៃនិពន្ធថ្មីវិញម្ដង។
“ដើមឆ្នាំនេះយើងមានបទចម្រៀង និពន្ធថ្មីក្នុងដៃចំនួន ៥បទហើយ ហើយយើងនឹងបញ្ចេញជាបន្តបន្ទាប់ តាមតែអាចធ្វើបាន ព្រោះបទចម្រៀងនីមួយៗរបស់យើងសុទ្ធតែសម្រិតសម្រាំងយកគុណភាពជាចម្បង" អ្នកតំណាង បន្ត។
អ្នកតំណាងខាងលើបន្ថែមទៀតថា បទចម្រៀងដែលបានចេញនិង ត្រៀមចេញជាបន្តបន្ទាប់នោះគឺអាចស្វែងរកនៅលើកម្មវិធីចម្រៀងល្បីៗដូចជា Vevo, iTunes, Apple Music និង Spotify ជាដើម៕
ទស្សនាបទ “CHASE” ពី Juvie Lin និង Van Norith ទាំងអស់គ្នា៖
No comments:
Post a Comment